ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
ទំនួលខុសត្រូវសង្គម

ផ្ទះ · ទំនួលខុសត្រូវសង្គម · មូលនិធិសប្បុរសធម៌ ព្រីនស៍

មូលនិធិសប្បុរសធម៌ ព្រីនស៍

អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត គឺជាស្ថាប័នសប្បុរសធម៌ដែលបង្កើតទ្បើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដោយប្រកាន់ភ្ជាប់នូវគោលការណ៍នៃ "ការប្តេជ្ញាចិត្តដើម្បីសប្បុរសធម៌ គាំទ្រការចូលរួមរបស់ពលរដ្ឋ និងសហគ្រាស លើកកម្ពស់ភាពសុខដុមរមនា និងវឌ្ឍនភាពសង្គម" យើងយកចិត្តទុកដាក់លើគម្រោងសុខុមាលភាពសង្គមនៅក្នុងវិស័យនានាដូចជាកុមារដែលបាត់បង់ការសិក្សា ជនពិការមនុស្ស ជនចាស់ជរា ការអភិវឌ្ឍទីក្រុង ការការពារជីវជម្រុះ និងបរិស្ថាន។ ល។


ចាប់តាំងពីមូលនិធិនេះត្រូវបានបង្កើតមក សកម្មភាពសប្បុរសធម៌នានាត្រូវបានរៀបចំទ្បើងដើម្បីជួយដល់សិស្សានុសិស្ស និងប្រជាជនដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅ សកម្មភាពសប្បុរសធម៌ជាង២៤០លើកត្រូវបានរៀបចំទ្បើង ថវិកាដែលបានបរិច្ឆាគសរុបជាង៥លាន៣សែនដុល្លារ និងបានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង២៣៨៧០០នាក់៕

ចំនួនសប្បុរសធម៌ដែលបានធ្វើឡើង

240

ដង

ចំនួនអ្នកទទួលផល

238,700

មនុស្ស

ចំនួនទឹកប្រាក់បរិច្ចាគ

5,3

លានដុល្លារអាមរិ

PF3.jpg
I
ទិសដៅគម្រោងអភិវឌ្ឍន៍នៃអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត

(១) សកម្មភាពសប្បុរសធម៌សម្រាប់សុខុមាលភាពសង្គម ដូចជាការកាត់បន្ថយភាពក្រីក្រ ជួយសង្គ្រោះមហន្តរាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

(២) ទទួលយកការបរិច្ចាគពីអង្គការសង្គម បុគ្គលនានា ជាពិសេសពីក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត   គ្រុប។

(៣) ជួយដល់សកម្មភាពសប្បុរសធម៌សម្រាប់កុមារដែលបោះបង់ការសិក្សា។

(៤) អភិវឌ្ឍអប់រំយុវជន និងគម្រោងអភិវឌ្ឍន៍ការអប់រំសង្គម។

(៥) គម្រោងកែលម្អអក្ខរកម្ម វិជ្ជាជីវៈសម្រាប់កម្មករឧស្សាហកម្ម។

(៦) គម្រោងសប្បុរសធម៌សុវត្ថិភាពចរាចរណ៍។

(៦) គម្រោងសប្បុរសធម៌សុវត្ថិភាពចរាចរណ៍។

(៨) សកម្មភាពសប្បុរសធម៌ដទៃទៀត៕

II
គោលគំនិតអភិវឌ្ឍន៍នៃអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត

ប្តេជ្ញាចិត្តក្នុងកិច្ចការសប្បុរសធម៌ ជំរុញឲ្យបានការទទួលខុសត្រូវសង្គមពីក្រុមហ៊ុន និងបុគ្គល លើកកម្ពស់ភាពសុខដុមរមនាសង្គម និងវឌ្ឍនភាព។

PF1.jpg
III
ទស្សនៈវិស័យ

"ការផ្តោតអារម្មណ៍ និរន្តភាព មិត្តភាព និងភាពសុខដុមរមនា" គឺជាចក្ខុវិស័យរបស់អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត។ ទន្ទឹមនឹងនេះដែរ តាមរយៈការផ្សារភ្ជាប់ជាមួយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងធ្វើឲ្យក្រុមហ៊ុននេះក្លាយជា "ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអន្ដរជាតិល្បីល្បាញ ត្រូវបានគេគោរព និងឲ្យតម្លៃបំផុត"។

PF2.jpg
IV
គោលដៅអភិវឌ្ឍន៍

(១) គោលដៅរយៈពេលខ្លី (១-២ឆ្នាំ): អនុវត្តគម្រោងចូលរួមមូលនិធិសប្បុរសធម៌ដោយផ្តោតលើកុមារដែលបោះបង់ការសិក្សា ការអប់រំយុវជន ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអប់រំអំពីសុវត្ថិភាពចរាចរណ៍ និងគម្រោងធ្វើផែនការទីក្រុង ធ្វើឲ្យព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មានការទទួលស្គាល់ពីមជ្ឈដ្ឋានទូទៅ។ ទឹកប្រាក់មូលនិធិកើនទ្បើងឲ្យបាន ១លានដុល្លារ (អាមេរិក) ។

(២) គោលដៅរយៈពេលមធ្យម (៣-៥ឆ្នាំ): សំរេចបាននូវសមតុល្យចំណូល និងចំណាយនៃមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ក្លាយជាអង្គការសប្បុរសធម៌ដ៏ល្បីល្បាញមួយនៅកម្ពុជា។ ទឹកប្រាក់មូលនិធិកើនទ្បើងឲ្យបាន ១០លានដុល្លារ (អាមេរិក) ។

(៣) គោលដៅរយៈពេលវែង (៧-៨ឆ្នាំ): ធ្វើឱ្យមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ក្លាយជាមូលនិធិសប្បុរសធម៌ដ៏ល្បីល្បាញមួយនៅអាស៊ីអាគ្នេយ៍ ហើយទំហំនៃមូលនិធិនឹងកើនទ្បើងដល់ ១០០ លានដុល្លារ (អាមេរិក)។

V
ប្រភពមូលនិធិសប្បុរសធម៌

(១) ការបរិច្ចាគខ្ទង់១លានដុល្លារពីក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅតំណាក់កាលចាប់ផ្តើមដំបូង។

(២) ការបរិច្ចាគពីក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ២ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់ការលក់គម្រោងនានារបស់ក្រុមហ៊ុន។

(៣) ការបរិច្ចាគពីសមាគម អង្គការ និងសប្បុរសជននានា។

(៤) ការបរិច្ចាគពីបុគ្គលិកក្រុមហ៊ុន។

VI
គម្រោងអនុវត្តន៍ជាក់ស្តែង

(១) គម្រោងអ្នកចូលរួមស្ម័គ្រចិត្ត

បង្កើតឲ្យបានក្រុមអ្នកចូលរួមស្ម័គ្រចិត្តនៅក្នុងសហគ្រាសរបស់ក្រុមហ៊ុនព្រីនស៍ ដើម្បីគាំទ្រដល់ការងារអនុវត្តនានារបស់អង្គការមូលនិធិពាក់ព័ន្ធនឹងការជួយដល់កុមារដែលបាត់បង់ការសិក្សាឲ្យទទួលបានការអប់រំ (គម្រោងសំខាន់បំផុត) កុមារកំព្រា គម្រោងដាំដើមឈើ និងការជួយដល់ជនចាស់ជរាក្រីក្រលំបាក។


(២) គម្រោងអប់រំ

វិនិយោគលើការកែលម្អបរិយាកាសសិក្សានៅរាជធានីភ្នំពេញ អភិវឌ្ឍន៍វិស័យអប់រំយុវជន និងគម្រោងអភិវឌ្ឍន៍វិស័យអប់រំសង្គម សិទ្ធិស្មើគ្នាក្នុងការទទួលបានការអប់រំសម្រាប់កុមារក្រីក្រ និងការលើកកម្ពស់ការយល់ដឹងអំពីការច្នៃប្រឌិត និងសុខុមាលភាពសាធារណៈក្នុងចំណោមនិស្សិតមហាវិទ្យាល័យ។


(៣) គម្រោងកែលម្អគុណភាពអប់រំវិជ្ជាជីវៈ

បង្កើនគុណភាពជំនាញវិជ្ជាជីវៈរបស់កម្មករ ដោយផ្តោតលើការអប់រំឡើងវិញ តាមរយៈការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសាលារៀននានាក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូចជាជំនាញកុំព្យូទ័រ ជំនាញគ្រប់គ្រងកម្មវិធី ដែលអាចសិក្សានៅពេលឈប់។


(៤) គម្រោងសុវត្ថិភាពចរាចរណ៍

គ្រោះថ្នាក់ចរាចរមានអត្រាស្លាប់ខ្ពស់នៅរាជធានីភ្នំពេញ ជាពិសេសនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍសេដ្ឋកិច្ច។ តាមរយៈការជួយឧបត្ថម្ភអប់រំតាមសាលារៀន ស្ថាប័នពាក់ពន្ធ និងមន្ត្រីសុវត្ថិភាពចរាចរណ៍ ដើម្បីជួយពង្រឹងដល់សុវត្ថិភាព និងការគោរបច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងរាជធានី និងទូទាំងប្រទេស។


(៥) គម្រោងសប្បុរសធម៌រៀបចំ និងផែនការទីក្រុង

ចូលរួមសកម្មក្នុងដំណើរការរៀបចំ និងអភិវឌ្ឍទីក្រុងភ្នំពេញ ដោយសហការជាមួយមន្ទីរពាក់ព័ន្ធនៃសាលាក្រុង រៀបចំឲ្យមានសិក្ខាសាលាស្តីអំពីការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង និងបើកថ្នាក់បណ្តុះបណ្តាលអំពីការអភិវឌ្ឍរបស់ប្រទេសជឿនលឿន។


(៦) ផែនការកៀរគរមូលនិធិសង្គម

អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត នឹងប្តេជ្ញាចិត្តក្នុងការប្រមូលនូវធនធានពាក់ព័ន្ធ លើកទឹកចិត្ត និងជំរុញឲ្យមនុស្សគ្រប់ៗចូលរួមក្នុងកិច្ចការងារសង្គមទាំងអស់គ្នា៕

VII
គណនីរបស់អង្គការមូនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត

លេខគណនី៖ 1010002000008824

ឈ្មោះគណនី៖ PRINCE REAL ESTATE CHARITABLE FOUNDATION ORGANIZATION

ធនាគារ៖ RHB City Mall Olympic Branch