ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
អាជីវកម្ម1

ផ្ទះ · អាជីវកម្ម1 · ផ្សារទំនើបព្រីនស៍

ព្រីនស៍ ស៊ូភើ ម៉ាឃីត

ការណែនាំអំពីក្រុមហ៊ុន៖

ក្រុមហ៊ុនព្រីនស៍ ស៊ូភើ ម៉ាឃីត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ដែលមានទស្សនៈអាជីវកម្ម "យល់ពីអ្នក និងការរស់នៅរបស់អ្នក" និងកំណត់មុខងារខ្លួនឯងជា "ផ្សារទំនើបល្អប្រណីតជាមួយនឹងទម្រង់ច្នៃប្រឌិតថ្មី" ព្រមទាំងយក “កាចូលក្នុងសហគមន៍ ដើម្បីផ្តល់ផលិតផលដែលមានគុណភាពល្អ និងលើកកំពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ” ជាគោលដៅ ដើម្បីទទួលបានការរីកចម្រើនជាបន្តបន្ទាប់។

ការកំណត់អាជីវកម្ម៖

ក្រុមហ៊ុនព្រីនស៍ ស៊ូភើ ម៉ាឃីត នឹងបង្កើតនូវម៉ាកយីហោធំៗទាំង ៣ គឺ "Prince Market" "Prince Fresh "និង "Prince Family"។

យីហោធំៗទាំង ៣ នេះនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ក្នុងការទិញទំនិញប្រកបដោយ "ការសន្សំសំចៃប្រាក់ និងជីវិតដ៏ល្អប្រសើរ" ។

យុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍៖

យុទ្ធសាស្រ្ត

ក្រុមហ៊ុនព្រីនស៍ ស៊ូភើ ម៉ាឃីត បានអនុវត្តតាមគំនិតអភិវឌ្ឍន៍នៃ "ការពង្រឹងគុណភាពខាងក្នុងនិងពង្រីកទីផ្សារខាងក្រៅ" ដោយស្របជាមួយការអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ និងជំរុញការលើកកម្ពស់ម៉ាកយីហោជាមួយនឹងសេវាកម្មដ៏ប្រណីត ព្រមទាំងរៀបចំយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នៅតំបន់ស្នូល ដោយស្វែងរកទីតាំងសមស្រប សម្រាប់ពង្រីកទីផ្សារ និងអនុវត្តការផ្សព្វផ្សាយម៉ាកយីហោ។

គម្រោងអភិវឌ្ឍ

ផែនការនៃម៉ាកយីហោធំៗទាំង ៣  គឺ "Prince Market" "Prince Fresh" និង "Prince Family" នឹងត្រូវបានជំរុញទៅមុខដោយស៊ីសង្វាក់គ្នា ចូលមានវត្តមាននៅក្នុងសមាគមន៍ ដើម្បីបំពេញនូវរាល់តម្រូវការក្នុងជីវិតប្រចាំថ្ងៃរបស់អតិថិជន។

28

មិថុនា

2018

ផ្សារទំនើបព្រីនស៍ សាខាមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា  ដែលជាសាខាទីមួយនៅរាជធានីភ្នំពេញបានចាប់បើកជាផ្លូវការនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨។

01

សីះា

2020

ផ្សារទំនើបព្រីនស៍សាខា Prince Mall ដែលជាសាខាទីមួយនៅខេត្តព្រះសីហនុបានចាប់បើកជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០។

8

រហូតមកដល់ពេលនេះ ផ្សារទំនើបព្រីនស៍បានបើកសាខាសរុបចំនួន ៨ កន្លែងនៅប្រទេសកម្ពុជា។