ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
អាជីវកម្ម1

ផ្ទះ · អាជីវកម្ម1 · មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍​ ម៉ាណ័រ

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ 

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គដ៏ស្រស់ស្អាតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានចម្ងាយ ២០ គីឡូម៉ែត្រពីភាគខាងកើតនៃរាជធានីភ្នំពេញ ដោយចំណាយពេលតែ ៣០ នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរពីកណ្តាលរាជធានីភ្នំពេញទៅកាន់ទីនេះ។ គម្រោងនេះត្រូវបានវិនិយោគជាទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារអាមេរិក និងគ្របដណ្តប់លើផ្ទៃដីសរុប ១៣៦០០០ ម៉ែត្រការ៉េ ព្រមទាំងមានចំណតរថយន្តចំនួន ១៤៦ កន្លែង និងចំណតទូកជាច្រើនកន្លែងទៀតផងដែរ។  សួនកម្សាន្តនេះគ្របដណ្តប់ដោយរុក្ខជាតិបៃតងរហូតដល់ ៨៨% ។ លើសពីនេះ ទីនេះក៏មានបំពាក់នូវកន្ត្រកវិលខ្ពស់ដែលជាប់លំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍ ចំណតឧទ្ធម្ភាគចក្រស្តង់ដាអន្តរជាតិ កន្លែងហ្វឹកហាត់លេងកូនហ្គោល VR លំដាប់ខ្ពស់  ទីលានឃ្វាលថ្នាក់ជាតិ  ឧទ្យានដីសើមដ៏ប្រណីតបំផុតនៅកម្ពុជា និងកន្លែងកម្សាន្តទំនើបៗជាច្រើនទៀត ដែលមានផ្តល់ជូននូវឧបករណ៍កម្សាន្ត និងគម្រោងលំហែកាយសរុបចំនួន ៣៩។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាតំបន់រមណីយដ្ឋានដែលអាចទទួលភ្ញៀវទេសចរបានរហូតដល់ទៅ ៨០០០ នាក់ និងជាមជ្ឈមណ្ឌលកម្សាន្តចម្រុះដំបូងគេបង្អស់នៅ កម្ពុជា ហើយក៏ជាគម្រោងទេសចរណ៍វប្បធម៌មួយ ដែលរួមបញ្ចូលនូវកន្លែងវិស្សមកាលទេសចរណ៍ ការសម្រាកតំហែទាំសុខភាព  ការកម្សាន្តសម្រាប់កុមារ កសិកម្មបែបទំនើប អាហារខ្មែរនិងអន្តរជាតិ និងកន្លែងធ្វើការទំនាក់ទំនងសម្រាប់វរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រមានគម្រោងច្រើនប្រភេទ ដែលបានបង្ហាញពីធម្មជាតិ បច្ចេកវិទ្យា វប្បធម៌ ក៏ដូចជាការឧស្សាហ៍ព្យាយាមរបស់ប្រជាជនកម្ពុជានិងចិន។.មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ សូមស្វាគមន៍លោកអ្នកជានិច្ច!

ទុនវិនិយោគ

$10

ពាន់លាន

ទំហំផ្ទៃដីសរុប

13.6

ម៉ឺនម៉ែត្រការ៉េ

ចំនួនចំណតយានយន្ដ

146


បរិមាណតំបនបៃតង

88%


គម្រោងកម្សាន្ត