ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ

ផ្ទះ · ព័ត៌មាន

ដំបូងគេនៅកម្ពុជា! Prince Happiness Plaza ចាប់ដៃគូជាមួយ Radisson Hotel Group ដើម្បីបង្កើតអាផាតមិនលំដាប់ផ្កាយប្រាំ

កាលពីថ្ងៃទី 7 ខែកុម្ភៈ ក្រុមហ៊ុន Prince Real Estate Group បានប្រកាសជាផ្លូវការនូវភាពជាដៃគូរវាង Prince Happiness Plaza និង Radisson Hotel Group ដែលគ្រោងនឹងបើកដំណើរការនៅត្រីមាសទី 1 ឆ្នាំ 2026។ សណ្ឋាគារ Radisson RED Phnom Penh និងសណ្ឋាគារ Radisson Blu Hotel & Residences គឺជាម៉ាកយីហោតំណាងឲ្យ Radisson Hotel Group ក្នុងការបោះជំហានចូលក្នុងទីផ្សាររបស់កម្ពុជា។


85491707214432_.pic_hd(1)_副本.jpg



ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងទេសចរណ៍ លោក Ramzy Fenianos ប្រធានផ្នែកអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីបាស៊ីហ្វិកនៃ Radisson Hotel Group លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group តំណាងពាក់ព័ន្ធក្នុងវិស័យបដិសណ្ឋារកិច្ច និងមិត្តអ្នកសារព័ត៌មានបានអញ្ជើញចូលរួម និងធ្វើជាសាក្ខីភាពក្នុងកម្មវិធីដ៏អស្ចារ្យនេះ។


IMG_2371_副本.jpg



Radisson Blu Hotel & Residences Phnom Penh នឹងផ្តល់ឱ្យភ្ញៀវទេសចរធុរកិច្ចនូវបន្ទប់ស្នាក់នៅប្រណិតចំនួន 250 ដែលក្នុងនោះ បន្ទប់ចំនួន 160 ត្រូវបានរៀបចំយ៉ាងល្អប្រណិត និងបន្ទប់ចំនួន 90 ទៀតជាបន្ទប់ស្នាក់បែបម៉ាកយីហោ ដោយបន្ទប់ Deluxe Studio Residences មានទំហំ 40 ម៉ែត្រការ៉េ ដល់បន្ទប់ស្នាក់មានបន្ទប់គេង 3 ដែលមានទំហំ 210 ម៉ែត្រការ៉េ ជាមួយនឹងស្កាយបារ និងអាងហែលទឹកលើអាកាស ដែលអាចឱ្យភ្ញៀវគយគន់ទេសភាពលើវេហា និងដងទន្លេបានយ៉ាងល្អប្រសើរ។


សណ្ឋាគារ Radisson RED Hotel Phnom Penh ដែលមានការឌីហ្សាញទំនើបនាំមុខគេនឹងទាក់ទាញភ្ញៀវទេសចរបែបធុរកិច្ចនិងភ្ញៀវធ្វើដំណើរកម្សាន្តឲ្យមកស្នាក់នៅដើម្បីទទួលបានភាពស្រស់ស្អាតនៃទីក្រុង។ សណ្ឋាគារទាន់សម័យមួយនេះមានបន្ទប់ចំនួន 200 ដែលរួមមានបន្ទប់ Deluxe Room និងបន្ទប់ស្វីតគ្រែមួយ ដ៏ទំនើបទាន់សម័យ។ សណ្ឋាគារទាំងពីរនេះក៏មានភោជនីយដ្ឋានពេញមួយថ្ងៃ សាលទទួលភ្ញៀវ ស្ប៉ា និងកន្លែងហាត់ប្រាណផងដែរ។ ភ្ញៀវទេសចរអាចប្រើប្រាស់កន្លែងការងាររួម កន្លែងអានសៀវភៅ និងកន្លែងរៀបចំព្រឹត្តិការណ៍ សម្រាប់ការប្រជុំបែបធុរកិច្ច និងការទំនាក់ទំនងក្នុងសង្គមផងដែរ។


ការសហការជាមួយ Radisson ដើម្បីនាំយកម៉ាកសណ្ឋាគារ Radisson Blu Hotel & Residences ចូលក្នុងប្រទេសកម្ពុជាលើកដំបូងគេនេះ នឹងធ្វើឱ្យ Prince Happiness Plaza ក្លាយជាជម្រើសទីមួយសម្រាប់ការវិនិយោគលើអចលនទ្រព្យ ក៏ដូចជាភាពជាម្ចាស់ ដោយសារតម្លៃជួលថេររបស់វា។ ជាមួយនឹងគ្រឿងបរិក្ខារពេញលេញ សណ្ឋាគារ Radisson Blu Hotel & Residences Phnom Penh នឹងក្លាយជាការផ្តល់ជូនបន្ថែមថ្មីបំផុតក្នុងវិស័យអចលនទ្រព្យលំដាប់ខ្ពស់ ដែលជាជម្រើសមួយផ្សេងទៀតសម្រាប់អភិជនក្នុងទីក្រុងដែលស្វែងរកការរស់នៅប្រកបដោយឧត្តមភាព។


លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុន Prince Real Estate Group បានមានប្រសាសន៍ក្នុងពិធីនេះថា កិច្ចសហប្រតិបត្តិការរវាង Prince Happiness Plaza និង Radisson Hotel Group នឹងពង្រីកបន្ថែមទៀតនូវអាជីវកម្មផ្នែកសណ្ឋាគារលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ និងផ្តល់នូវសេវាកម្ម concierge ស្តង់ដារពិភពលោក និងអន្តរជាតិដល់អតិថិជនទាំងក្នុងនិងក្រៅប្រទេស តាមរយៈសម្ព័ន្ធភាពដ៏រឹងមាំ ក្នុងគោលបំណងបង្កើតជាគំរូថ្មីនៃជីវិតរស់នៅ និងទេសចរណ៍ដែលមានគុណភាពខ្ពស់នៅក្នុងតំបន់។ ក្នុងពេលជាមួយគ្នានេះ ប្រាក់ចំណូលពីការជួលខុនដូដែលមានស្ថិរភាពដែលធ្វើការគ្រប់គ្រងដោយ Radisson Blu នឹងផ្តល់ជាជម្រើសកាន់តែច្រើនដល់អតិថិជន ហើយវាក៏ជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន Prince Real Estate Group ផងដែរ។


IMGL1999_副本.jpg



លោក Ramzy Fenianos បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ គឺជាការបង្ហាញខ្លួនលើកដំបូងរបស់ Radisson Hotel Group នៅកម្ពុជា។ កម្ពុជាគឺជាទីផ្សារដែលមានការរីកចម្រើនមួយ និងមានសក្ដានុពលធំធេងសម្រាប់អាជីវកម្ម និងការធ្វើដំណើរកម្សាន្ត ដូច្នេះការអភិវឌ្ឍម៉ាកយីហោទាំងពីរនេះនឹងបន្ថែមតម្លៃយ៉ាងខ្លាំងដល់ផលបត្រដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ 


IMGL2030_副本.jpg



ឯកឧត្តម សេង ម៉េងហុង បានមានប្រសាសន៍ថា Prince Happiness Plaza គឺជាគម្រោងអចលនទ្រព្យដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា។ ហើយកិច្ចសហប្រតិបត្តិការជាមួយ Radisson លើកនេះ នឹងជួយជំរុញការអភិវឌ្ឍក្នុងសចរណ៍របស់កម្ពុជា។


IMGL2070_副本.jpg



ដោយមានការចូលរួមពីភ្ញៀវកិត្តិយសទាំងអស់ លោក Edward Lee និងលោក Ramzy Fenianos បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងថតរូបជាក្រុម ដើម្បីជាសក្ខីភាពនៃការបើកទំព័រថ្មីសម្រាប់ Prince Happiness Plaza ។



សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ 023951666 / 023952666


Prince Happiness Plaza :



Prince Happiness Plaza មានទីតាំងនៅត្រង់ចំណុចប្រសព្វនៃមហាវិថីធំៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីកងយុទ្ធពលខេមរភូមិន្ទ និងមហាវិថីសម្តេចតេជោហ៊ុនសែន ដោយមានភាពងាយស្រួលក្នុងការធ្វើដំណើរ។ នៅជុំវិញគម្រោងមានទីតាំងសំខាន់ៗជាច្រើន ដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ និងព្រះបរមរាជវាំង ព្រមទាំងស្ថានទូតនៃប្រទេសជាច្រើនដូចជា អូស្ត្រាលី ជប៉ុន ថៃ រុស្សី និងម៉ាឡេស៊ី។ល។



គម្រោងនេះមានទម្រង់អាជីវកម្មជាច្រើនប្រភេទ ដូចជាអគារការិយាល័យកម្រិត 5A ផ្សារទំនើបលំដាប់កំពូល និងសណ្ឋាគារលំដាប់ផ្កាយប្រាំលំដាប់ថ្នាក់អន្តរជាតិ។ វាក៏ជាតំបន់ពាណិជ្ជកម្មអន្តរជាតិលំដាប់ខ្ពស់ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលរួមបញ្ចូល "លំនៅឋាន + ការិយាល័យ + បដិសណ្ឋារកិច្ច + ផ្សារទំនើប"។



លើសពីនេះ សាលធំបែបសណ្ឋាគារ ស្កាយបារទំហំ 900 ម៉ែត្រការ៉េ អាងហែលទឹកលើអាកាសទំហំ 700 ម៉ែត្រការ៉េ និងកន្លែងហាត់ប្រាណទំហំ 496ម៉ែត្រការ៉េ ដែលត្រូវបានឌីហ្សាញស្របតាមស្តង់ដារកំពូលក្នុងទីផ្សារ។



Prince Happiness Plaza មានផ្តល់ជូននូវបន្ទប់ខុនដូដែលមានទំហំប្រមាណ 32-96 ម៉ែត្រការ៉េ ដែលមានទាំងបន្ទប់ស្ទូឌីយ៉ូ បន្ទប់គេងមួយ និងបន្ទប់គេងពីរដែលមានផាសុកភាពនិងទាន់សម័យ។ យើងបង្កើតជីវិតរស់នៅដ៏ថ្លៃថ្នូរមួយសម្រាប់ឥស្សរជនក្នុងទីក្រុងភ្នំពេញ។ Prince Happiness Plazaផ្តល់នូវតម្លៃបន្ថែមតាមរយៈអាផាតមិនបែបសណ្ឋាគារលំដាប់ផ្កាយប្រាំ និងហាងទំនិញម៉ាកល្បីៗដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ Prince Happiness Plaza គឺជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ការវិនិយោគនៅទីក្រុងភ្នំពេញ។



អំពី Radisson Hotel Group ៖


Radisson Hotel Group គឺជាក្រុមសណ្ឋាគារអន្តរជាតិមួយ ដែលកំពុងប្រតិបត្តិការនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដែលមានសណ្ឋាគារជាង 1,270 នៅក្នុងប្រទេសជាង 90 ។ ក្រុមសណ្ឋាគារអន្តរជាតិមួយនេះកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័សជាមួយនឹងផែនការបង្កើនផលប័ត្ររបស់ខ្លួនក្នុងកម្រិតធំមួយ។ ការសន្យាម៉ាកយីហោដ៏សំខាន់បំផុតរបស់ Radisson គឺ Every Moment Matters ជាមួយនិងស្មារតីសេវាកម្ម " Yes I Can!" ។ 


ម៉ាករបស់ Radisson រួមមាន Radisson Collection, art’otel, Radisson Blu, Radisson, Radisson RED, Radisson Individuals, Park Plaza, Park Inn by Radisson, Country Inn & Suites by Radisson។

ត្រឡប់​ទៅ​បញ្ជី

ព័ត៌មាន​ថ្មីៗ