ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ

ផ្ទះ · ព័ត៌មាន

យុគសម័យ 4.0 បោះជំហានតាម "ទិសដៅថ្មី" ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2023

បើកទំព័រឆ្នាំថ្មីជាមួយនឹងការបោះជំហានយ៉ាងរឹងមាំ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2023 នៅថ្ងៃទី 29 ខែមករា កន្លងទៅនេះ។ លោកអភិបាលប្រតិបត្តិ Cliff Koh លោកនាយកប្រតិបត្តិ Edward Lee  លោកនាយកប្រតិបត្តិរង Sheng Jiaqian និងថ្នាក់ដឹកនាំផ្សេងទៀត រួមនឹងសហការីទាំងអស់នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចូលរួមក្នុងកិច្ចប្រជុំនេះ។

photo_2024-01-30_14-07-00.jpg


ក្នុងកិច្ចប្រជុំនេះ អ្នកទទួលបន្ទុកផ្នែកនិងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់បានរាយការណ៍អំពីការបញ្ចប់សូចនាករសំខាន់ៗរបស់ក្រុមហ៊ុននៅឆ្នាំ 2023 និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ 2023 ដ៏ដូចជាបង្ហាញពីខ្លឹមសារការងារជាច្រើនសម្រាប់ឆ្នាំ 2024 ដូចជាគោលដៅនិងទស្សនៈការងារ ផែនការការងារសំខាន់ៗ បញ្ហាសំខាន់ៗដែលត្រូវដោះស្រាយ និងវិធានការទប់ស្កាត់។ល។

លោកនាយកប្រតិបត្តិរង Sheng Jiaqian បានបង្ហាញក្នុងកិច្ចប្រជុំនេះថា ឆ្នាំ 2023 គឺជាឆ្នាំដែលក្រុមហ៊ុនទាំងមូលបានរួមគ្នាជម្នះការលំបាក ដើម្បីលើកកម្ពស់គុណភាព-ប្រសិទ្ធភាព។ ឆ្នាំ 2024 គឺជាឆ្នាំដែលព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បោះជំហានចូលយុគសម័យ 4.0។ លោកបានសង្កត់ធ្ងន់ថា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តពង្រឹងការគ្រប់គ្រងគុណភាព និងកែលម្អប្រព័ន្ធគ្រប់គ្រង យកចិត្តទុកដាក់លើការរៀបចំផែនការ និងការគ្រប់គ្រងក្នុងដំណើរការនៃគុណភាពគម្រោង និងរក្សាបាននូវគុណភាពជាមូលដ្ឋាន។ ពង្រឹងការសម្របសម្រួល និងការភ្ជាប់ខ្សែសង្វាក់ឧស្សាហកម្មផ្ទៃក្នុងតាមទស្សនៈសកល បង្កើនការយល់ដឹងអំពីសេវាកម្ម និងលើកកម្ពស់សេវាគ្រប់គ្រងអចលនទ្រព្យ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការលក់។ គ្រប់ផ្នែកទាំងអស់ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវគុណភាព និងការអភិវឌ្ឍប្រកបដោយស្ថិរភាព ហើយខិតខំបង្កើតគំរូស្តង់ដារ "អ្នកផ្គត់ផ្គង់អចលនទ្រព្យប្រកបដោយគុណភាព" ដោយបន្តចាក់ឬសក្នុងទីផ្សារកម្ពុជាឱ្យបានស៊ីជម្រៅ និងពង្រីកទីផ្សារក្រៅប្រទេសយ៉ាងសកម្មផងដែរ។

photo_2024-01-30_14-07-06.jpg


លោកបានបង្ហាញថា យើងត្រូវយល់ឱ្យបានច្បាស់ថា ផ្លូវឆ្ពោះទៅរកការអភិវឌ្ឍនាពេលអនាគតគឺពោរពេញទៅដោយបញ្ហាប្រឈមជាច្រើន។ នៅចំពោះមុខការប្រកួតប្រជែងដ៏ខ្លាំងក្លា និងការផ្លាស់ប្តូរបរិយាកាសជាបន្តបន្ទាប់ក្នុងទីផ្សារ បុគ្គលិកព្រីនស៍គ្រប់រូបត្រូវរក្សាគំនិតឱ្យបានច្បាស់លាស់ និងប្រកាន់យកនូវចក្ខុវិស័យទូលំទូលាយ និងស្តង់ដារខ្ពស់ជាងនេះ ដើម្បីរៀបចំផែនការសម្រាប់ការអភិវឌ្ឍនាពេលអនាគត។

នៅក្នុងសុន្ទរកថារបស់លោក Edward Lee  នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានផ្តល់ការវាយតម្លៃជាវិជ្ជមានលើការងារក្នុងឆ្នាំ 2023 របស់ផ្នែកនីមួយៗ។ រួមពេលជាមួយគ្នានេះ លោកក៏បានបង្ហាញផងដែរថា ឆ្នាំ 2024 គឺជាឆ្នាំដែលព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បោះជំហានចូលយុគសម័យ 4.0 ហើយវាក៏ជាឆ្នាំដែលមានសក្តានុពលខ្លាំងផងដែរ ដោយទីផ្សារកំពុងមានការរីកចម្រើន ហើយព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវអភិវឌ្ឍ "ក្នុងទិសដៅថ្មី"។ នៅឆ្នាំ 2024 យើងនឹងបង្កើតយុទ្ធសាស្រ្តដែលអនុលោមតាមតក្កវិជ្ជានៃការផ្លាស់ប្តូរទីផ្សារ ហើយការច្នៃប្រឌិត និងការកែលម្អផលិតផលនឹងជាអាទិភាពកំពូលនៅឆ្នាំ 2024 ។ យើងនឹងលើកកម្ពស់ការច្នៃប្រឌិតផលិតផល និងធ្វើកំណែទម្រង់ស្របតាមតម្រូវការទីផ្សារ ដោយផ្តោតលើការផ្សាំធនធានអំណោយផល ភាពខុសគ្នានៃផលិតផល ភាពសម្បូរបែបនៃខ្សែសង្វាត់ផលិតកម្ម និងការកែលម្អបែបប្រធានបទវប្បធម៌។

photo_2024-01-30_14-07-03.jpg


លោកសង្ឃឹមថានៅឆ្នាំ 2024 សមាជិកព្រីនស៍ទាំងអស់នឹងយល់ច្បាស់ពីគោលដៅផ្ទាល់ខ្លួន ដោយលើកកម្ពស់ការរួមចំណែកផ្ទាល់ខ្លួនស្របតាមស្មារតី "ចង់ធ្វើ ហ៊ានធ្វើ និងធ្វើដើម្បីខ្លួនឯង" និងបន្តពង្រឹងសមត្ថភាពការងារស្របតាមទស្សៈវិស័យទៅមុខ និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រែក្លាយខ្លួនទៅជាកម្លាំងចលករនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនោះ យើងត្រូវគ្រប់គ្រងថ្នាំងការងារឱ្យបានល្អនិងប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវកិច្ចសហការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តការងារគ្រប់យ៉ាងឱ្យបានល្អត្រឹមត្រូវ បង្កើនសមត្ថភាពដោះស្រាយបញ្ហា និងប្រើប្រាស់ការពង្រឹងជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដែលក្រុមហ៊ុនរំពឹងទុក។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ 2023 ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានរៀបចំពិធីជប់លៀងបំណាច់ឆ្នាំផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដើម្បីជួបជុំនិងចែករំលែកនូវលទ្ធផល និងភាពសប្បាយរីករាយកាលពីឆ្នាំមុន ក៏ដូចជារួមគ្នាស្វាគមន៍អនាគតដ៏ភ្លឺស្វាង។

បន្តដំណើរទៅមុខ ដើម្បីអនាគតរុងរឿង។ នៅឆ្នាំ 2024 ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបង្កើនគុណសម្បត្តិរបស់ខ្លួន ដើម្បីបង្កើនសន្ទុះសម្រាប់ការអភិវឌ្ឍថ្មី និងតស៊ូប្រឹងប្រែងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់លើគ្រប់វិស័យនៅកម្ពុជា។

ឆ្លៀតឪកាសក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ដល់គ្រប់គ្នាដែលមានវត្តមាននៅទីនេះ។ ឆ្នាំថ្មី បើកទំព័រថ្មី ដំណើរថ្មី ជោគជ័យថ្មី។

ត្រឡប់​ទៅ​បញ្ជី

ព័ត៌មាន​ថ្មីៗ