ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ

ផ្ទះ · ព័ត៌មាន

គុណភាព ជាកម្លាំងចលករនៃការអភិវឌ្ឍលំនៅឋាន ទិវាសារព័ត៌មានប្រចាំឆ្នាំ 2023 របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ចប់ដោយជោគជ័យ

នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2023  អ្នកសារព័ត៌មានមកពីស្ថាប័ន-អង្គការ ជាង30 បានអញ្ជើញចូលរួមកម្មវិធីទិវាសារព័ត៌មានដែលរៀបចំដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រមទាំងបានទៅទស្សនាគម្រោងផ្សេងៗរបស់ក្រុមហ៊ុន ដើម្បីស្វែងយល់ពីគុណភាពពិតៗរបស់ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

图片


កម្មវិធីទិវាសារព័ត៌មាននេះមានរយៈពេល 3 ថ្ងៃ។ ក្នុងកម្មវិធីនេះ អ្នកសារព័ត៌មានបានសិក្សាស្វែងយល់ពីវប្បធម៌ និងគុណភាពគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដោយយកចិត្តទុកដាក់ ហើយបានយល់ពីភាពសប្បាយរីករាយរបស់ម្ចាស់ផ្ទះនិងប្រជាជនភ្នំពេញដែលទទួលបានសេវាកម្មពីគម្រោងលំនៅឋាន និងអាជីវកម្មរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

ចាក់ឬសនៅកម្ពុជា រួមគ្នាកសាងទីក្រុងឲ្យល្អប្រសើរ

គម្រោងដំបូងបង្អស់ដែលបានធ្វើដំណើរទស្សនៈកិច្ចនោះគឺ Bay of Lights ក្នុងខេត្តព្រះសីហនុ ដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។ គម្រោង Bay of Lights គ្របដណ្តប់លើផ្ទៃដី 934 ហិកតា។ បច្ចុប្បន្ន ដំណាក់កាលទី 1 ជាគម្រោងមជ្ឈមណ្ឌលកម្សាន្តពហុមុខងារនៅតាមឆ្នេរសមុទ្រដំបូងគេបង្អស់ និងកំពុងស្ថិតក្នុងដំណើរការសាងសង់។ ដំណាក់កាលទី 1 នេះរួមមានក្លឹបលើឆ្នេរសមុទ្រ ផ្ទះឈើតាមឆ្នេរសមុទ្រចំនួន 60 ក្លឹបប្រណាំងឡាន Go-kart ការលោតខ្សែបញ្ច្រាស (Reverse Bungee) និងការបាញ់កាំភ្លើងពណ៌ (Paintball)។ល។

图片


នៅថ្ងៃទី 10 ខែសីហា ក្រុមអ្នកសារព័ត៌មានបានទៅទស្សនាអគារព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សាដែលជាអគារពហុមុខងារបែបទីក្រុងដែលបានសាងសង់ឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។

图片


ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាអគារពហុមុខងារបែបទីក្រុងដែលបានសាងសង់ឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងស្ថិតនៅទីតាំងស្នូលនៃតំបន់ពាណិជ្ជកម្ម ដែលប្រមូលផ្តុំទៅដោយប្រភពធនធានជាច្រើន។ លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានឌីហ្សាញយ៉ាងពិសេសនូវអគារពាណិជ្ជកម្មជាន់ផ្ទាល់ដី និងកន្លែងថតរូបដែលស្រស់ស្អាតនិងមានភាពទាក់ទាញ ហើយក៏មានមុខងារនិងប្រភេទអាជីវកម្មជាច្រើន ដូចជាការពិគ្រោះធុរកិច្ច ការទទួលទានអាហារ ការសម្រាកលំហែ ការដើរទិញឥវ៉ាន់ និងការកម្សាន្ត។ ការរួមផ្សំនូវអគារពាណិជ្ជកម្ម និង លំនៅឋាន អាចបំពេញនូវរាល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជនគ្រប់វ័យនិងគ្រប់ស្រទាប់វណ្ណៈ។

图片


បន្ទាប់មក ក្រុមអ្នកសារព័ត៌មានក៏បានទៅទស្សនាគម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា និងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលជាគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ភ្នំពេញ CBD ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ 

图片


ក្រុមហ៊ុនម៉ៅការសម្រាប់គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា គឺក្រុមហ៊ុន Shanghai Baoye Group ។ ក្នុងនាមជាក្រុមហ៊ុនម៉ៅការដ៏ល្បីល្បាញលំដាប់ថ្នាក់អន្តរជាតិនិងជាក្រុមហ៊ុនរដ្ឋខ្នាតធំរបស់ប្រទេសចិន ក្រុមហ៊ុន MCC Group មានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ព្រមទាំងបានបញ្ចាប់និងកំពុងសាងសង់គម្រោងជាង 30 នៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនម៉ៅការជំនាញផ្នែកមេកានិច និងអគ្គិសនី នៃគម្រោងនេះគឺក្រុមហ៊ុន China Power Construction Group Co., Ltd.។ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុននេះបានបញ្ចប់គម្រោងប្រមាណ 120 នៅកម្ពុជា។

ពេលទៅទស្សនាមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សាដែលបានប្រគល់ខុនដូរួចហើយនោះ ក្រុមអ្នកសារព័ត៌មានក៏បានយល់ដឹងបន្ថែមអំពីសេវាកម្មថែទាំ និងគុណភាពផ្ទះដែលមានស្រាប់របស់ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើទិដ្ឋភាពផ្សេងៗ។ រាល់សម្ភារៈបរិក្ខារទាំងអស់នៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ត្រូវបានថែទាំ និងជួសជុលជាប្រចាំស្របតាមផែនការ ហើយការងារទាំងនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន ព្រីនស៍ ប្រផឹធី ក្នុងគោលបំណងធានាថា គុណភាពជីវិតរស់នៅរបស់ម្ចាស់ផ្ទះនីមួយៗនឹងមិនទទួលរងផលប៉ះពាល់ និងដើម្បីបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព ងាយស្រួល និងផាសុកភាព។

បន្ទាប់ពីការប្រគល់ផ្ទះរួច គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា រួមជាមួយមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា នឹងធ្វើឱ្យពាណិជ្ជកម្មក្នុងតំបន់មានភាពរស់រវើកឡើង ព្រមទាំងជួយជំរុញដល់ការអភិវឌ្ឍរង្វង់ធុរកិច្ចក្នុងតំបន់ផងដែរ។

នៅថ្ងៃទី 11 ខែសីហា ក្រុមអ្នកសារព័ត៌មានបានទៅទស្សនាគម្រោងព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងបុរីវីឡាលំដាប់ខ្ពស់ដំបូងគេរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

图片


ព្រីនស៍ វ័ន ត្រូពិកា មានផ្តល់ជូនអតិថិជននូវក្លឹបកម្សាន្តលំដាប់ខ្ពស់ សេវាកម្ម VIP ធនធានទីក្រុងកម្រ និងរសនិយមបែបសិល្បៈ ព្រមទាំងជាលំនៅឋានប្រណិតដែលមានស្តង់ដារខ្ពស់សម្រាប់ប្រជាជនក្នុងទីក្រុងភ្នំពេញ។

សេវាកម្មល្អឥតខ្ចោះ ផ្តល់ភាពល្អប្រសើរក្នុងការរស់នៅ

គម្រោងសាងសង់ទាំងអស់ សុទ្ធតែជាការសង្ឃឹមដ៏ស្រស់បំព្រងក្នុងការរស់នៅរបស់ម្ចាស់ផ្ទះនីមួយៗ។ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ប្តេជ្ញាផ្តល់សេវាកម្មប្រកបដោយការគិតគូរដល់ម្ចាស់ផ្ទះ និងសាធារណជនទូទៅ ដើម្បីទទួលបានភាពកក់ក្តៅ ភាពងាយស្រួល និងភាពស្រស់បំព្រងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់គម្រោងនេះ ក្រុមអ្នកសារព័ត៌មានក៏បានទៅទស្សនាព្រីនស៍ ក្លឹប ផ្សារទំនើបព្រីនស៍ ព្រីនស៍ ប្រផឹធី និងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រផងដែរ។

អាហារពេលល្ងាចនៅថ្ងៃដំបូងនៃដំណើរទស្សនៈកិច្ចរបស់ក្រុមអ្នកសារព័ត៌មានត្រូវបានរៀបចំឡើងនៅព្រីនស៍ ក្លឹប ក្នុងទីក្រុងភ្នំពេញ។ ក្នុងអំឡុងពេលនោះ ក្រុមអ្នកសារព័ត៌មានបានទៅលេងកម្សាន្តនៅក្នុងក្លឹប និងបានសរសើរមិនដាច់ពីមាត់នូវគុណភាព និងសេវាកម្មរបស់ក្លឹប។

图片


នៅថ្ងៃទី 1 និងថ្ងៃទី 2 នៃកម្មវិធីនេះ ក្រុមអ្នកសារព័ត៌មានបានទៅទស្សនាផ្សារទំនើបព្រីនស៍ក្នុងខេត្តព្រះសីហនុ និងក្រុងភ្នំពេញ។ ការងារគ្រប់គ្រងនិងប្រតិបត្តិការនៅទីស្នាក់ការកណ្តាល ប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញពេញលេញ និងសេវាដឹកជញ្ជូនក្នុងរយៈពេលកន្លះម៉ោងក្នុងរង្វង់ចង្ងាយ3km របស់ផ្សារទំនើបព្រីនស៍ត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីក្រុមអ្នកសារព័ត៌មាន។

图片


ក្នុងដំណើរទស្សនកិច្ចនៅព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ក្រុមអ្នកសារព័ត៌មានក៏បានទទួលបទពិសោធន៍ពីសេវាកម្មរបស់ព្រីនស៍ ប្រផឹធីផ្ទាល់ផងដែរ។ ក្នុងនាមជាក្រុមហ៊ុនដែលមានស្តង់ដារឈានមុខគេក្នុងវិស័យផ្តល់សេវាគ្រប់គ្រងប្រផឹធីនៅកម្ពុជា ព្រីនស៍ ប្រផឹធី តែងតែស្វែងរកការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់សម្រាប់ម្ចាស់ផ្ទះនីមួយៗ។  ជាមួយនឹងសេវាកម្មលំដាប់ខ្ពស់ ព្រីនស៍ ប្រផឹធីផ្តល់ជូនអតិថិជននូវរបៀបរស់នៅចម្រុះបែប និងកាន់តែប្រសើរ និងទាន់សម័យជាងមុន។

图片


បន្ទាប់ពីបានទស្សនាមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សារួម ក្រុមអ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យទៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ ដើម្បីទទួលយកបទពិសោធន៍នៃការលេងកម្សាន្តនិងសម្រាកលំហែ។ បន្ថែមពីលើការបំពេញតម្រូវការផ្សេងៗសម្រាប់ការលេងកម្សាន្តបែបវិស្សមកាល ចាប់ផ្តើមពីខែមិថុនា ឆ្នាំ 2023 មក ព្រីនស៍ ម៉ាណ័រ ក៏បានរៀបចំកម្មវិធីសប្បុរសធម៌ប្រចាំខែផងដែរ។ ដូចនេះប្រសិនបើអង្គការឬក្រុមហ៊ុនណាមានបំណងចង់ចូលរួម ឬឧបត្ថម្ភក្នុងកម្មវិធីនេះ អាចធ្វើការទំនាក់ទំនងមកព្រីនស៍ ម៉ាណ័រ បាន។

图片


ក្នុងអំឡុងពេលទទួលទានអាហារពេលល្ងាច ថ្នាក់ដឹកនាំជាច្រើនរូបនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ក៏បានចែករំលែកនូវផែនការប្លង់ពាណិជ្ជកម្មនៃគម្រោងនីមួយៗរបស់ក្រុមហ៊ុនផងដែរ។

បង្កើតគំរូថ្មីនៃសហគមន៍រស់នៅនិងពាណិជ្ជកម្មលំដាប់ខ្ពស់

ក្នុងដំណើរទស្សនៈកិច្ចរយៈពេលបីថ្ងៃនេះ  ក្រុមអ្នកសារព័ត៌មានទាំងជាង 30 ស្ថាប័នក៏បានទៅទស្សនាទម្រង់អាជីវកម្មនៃគម្រោងនីមួយៗផងដែរ។

អគារពាណិជ្ជកម្មនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មានហាងម៉ាកល្បីៗនិងទាន់សម័យជាច្រើន ដែលបានផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម និងសាធារណៈជន ក៏ដូចជាបង្កើតអារម្មណ៍ស្រស់ស្រាយក្នុងជីវិតរស់នៅ។ ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលស្ថិតនៅទល់មុខនឹងមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា គឺជាតំបន់ពាណិជ្ជកម្មដែលមានភាពទាន់សម័យ និងមានចក្ខុវិស័យ "ងាយស្រួលរស់នៅ ងាយស្រួលធ្វើអាជីវកម្ម និងងាយស្រួលធ្វើដំណើរ" ដើម្បីលើកកម្ពស់ជាបន្តបន្ទាប់នៃមុខងារសហគមន៍ គុណភាព និងបរិស្ថាន។

图片


ទិញបបរ មីស៊ុប ម្សៅបោកខោអាវ និងផ្ញើឥវ៉ាន់ ហាត់ប្រាណ សាឡន ឬទិញផ្លែឈើទៅផ្ទះ... មិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ថែមទាំងមានប្រសិទ្ធភាពខ្ពស់ទៀតផង។  "រង្វង់អាជីវកម្មថ្មី" ក្នុងការរស់នៅដែលមានរង្វង់ចម្ងាយត្រឹមតែ 15 នាទីប៉ុណ្ណោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ។

លើសពីនេះ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប កំពុងរៀបចំផ្សាររាត្រី No.5 ដែលរួមបញ្ចូលនូវអាហារ ការកម្សាន្ត និងការដើរទិញទំនិញក្នុងកន្លែងតែមួយ ដើម្បីជួយជំរុញដល់ការអភិវឌ្ឍ "សេដ្ឋកិច្ចពេលយប់" របស់កម្ពុជា។ បច្ចុប្បន្ន ផ្សាររាត្រី No.5 កំពុងស្វែងរកអ្នកជួលទីតាំង ប្រសិនបើមានចំណាប់អារម្មណ៍ សូមកុំឲ្យកន្លងហួសឱកាសដ៏ល្អនេះឲ្យសោះ។

图片


ម្យ៉ាងវិញទៀត ព្រីនស៍ ហេបភីនេស ផ្លាហ្សា ដែលនឹងធ្វើការប្រគល់ផ្ទះក្នុងពេលឆាប់ៗនេះ ក៏នឹងបង្កើតបាននូវតំបន់ពាណិជ្ជកម្មចម្រុះបែបដែលបំពេញនូវរាល់តម្រូវការប្រើប្រាស់របស់អតិថិជនវ័យក្មេងផងដែរ ។

ជាមួយនឹងការបង្កើតឡើងនូវអគារពាណិជ្ជកម្មក្នុងគម្រោងផ្សេងៗ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនឹងបង្កើតនូវគំរូដ៏ល្អមួយសម្រាប់ការតភ្ជាប់ដ៏មានប្រសិទ្ធភាពនូវរង្វង់អាជីវកម្មចម្រុះបែបសម្រាប់ការរស់នៅក្នុងកម្ពុជា។ ជាមួយនឹងការបង្កើតបណ្តុំអាជីវកម្មផ្សេងៗដោយផ្សារភ្ជាប់ជាមួយសហគមន៍រស់នៅនិងការកម្សាន្តសប្បាយ ក៏ដូចជាហាងម៉ាកល្បីៗ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបង្កើតគំរូថ្មីនៃអាជីវកម្មគាំទ្រសហគមន៍លំដាប់ខ្ពស់ប្រកបដោយបរិយាកាសរស់នៅល្អប្រសើរ។

នៅពេលអនាគត ដោយប្រកាន់ខ្ជាប់នូវទស្សនៈនៃការកែលម្អ និងការធ្វើផែនការប្រតិបត្តិការទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹង បន្តប្រមូលបទពិសោធន៍ក្នុងការសាងសង់ ដើម្បីធ្វើឱ្យទីក្រុងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក៏ដូចជាបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព  ។


ត្រឡប់​ទៅ​បញ្ជី

ព័ត៌មាន​ថ្មីៗ