ផ្ទះ · គម្រោង
មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល ស៊ីប៊ីឌី អចលនទ្រព្យទីក្រុងលំដាប់ពិភពលោក
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅខណ្ឌចំការមន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់រដ្ឋបាលសំខាន់នៃរាជធានីភ្នំពេញ ព្រមទាំងជាកន្លែងដែលមានតម្លៃអចលនទ្រព្យខ្ពស់បំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ទីនេះប្រមូលផ្តុំទៅដោយសំណង់និមិត្តរូបសំខាន់ៗជាច្រើនដូចជា វិមានឯករាជ្យ សារមន្ទីរជាតិ ព្រះបរមរាជវាំង ព្រមទាំងស្ថិតនៅជិតស្ថានទូតនានាដូចជាស្ថានទូតអូស្ត្រាលី ស្ថានទូតជប៉ុន ស្ថានទូតថៃ ស្ថានទូតសហព័ន្ធរុស្សី និងស្ថានទូតម៉ាឡេស៊ី ជាដើម។ សេដ្ឋកិច្ចកម្ពុជាមានសន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លា ដែលបានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលមកកម្ពុជា ជាមូលហេតុដែលធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាតំបន់ស្នាក់នៅដែលទទួលការពេញនិយមបំផុត និងជាតំបន់វិនិយោគដែលមានប្រជាប្រិយភាពបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយមានថ្លៃជួល និងតម្លៃអចលនទ្រព្យស្ថិតនៅចំណាត់ថ្នាក់លេខ ១ នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទីនេះ ជាទឹកដីដែលប្រកបដោយសក្តានុពលគ្មានដែន កំណត់។
មជ្ឈមណ្ឌលពាណិជ្ជកម្ម ស៊ីប៊ីឌី វឌ្ឍនភាពគ្មានដែនកំណត់
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតំបន់ស្នូលនៃរាជធានីភ្នំពេញ ដែលប្រជុំទៅដោយស្ថាប័នថ្នាក់ជាតិនានា រួមទាំងមន្ទីរព្យាបាល និងសាលារៀនអន្តរជាតិល្បីៗជាច្រើនដូចជាមន្ទីរពហុព្យាបាលហ្វឺសសិនធឺរ មន្ទីរពហុព្យាបាលបាយ័ន សាលាអន្តរជាតិភ្នំពេញ (ISPP) សាលាអន្តរជាតិ ផារ៉ាហ្គន (PARAGON) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច។ គម្រោងនេះ ក៏ស្ថិតនៅជិតផ្សារអ៊ីអន ៣ ផ្សារទំនើប PH ECO MALL ផ្សារទួលទំពូង ផ្សារធំថ្មី និងផ្សារទំនើបជាច្រើនទៀត ព្រមទាំងហ៊ុមព័ទ្ធទៅដោយ សណ្ឋាគារស៊ូហ្វីតែល ភ្នំពេញ ភូគីត្រា ភោជនីយដ្ឋានទន្លេបាសាក់ និងសណ្ឋាគារណាហ្គាវើលដ៍។ ព្រីនស៍ ហេបភីនេស ផ្លាហ្សា ជាគម្រោងប្រកបដោយធនធានសម្បូរបែបដែលរួមមានមន្ទីរព្យាបាល សេវាអប់រំ សេវាបដិសណ្ឋារកិច្ច អគារពាណិជ្ជកម្ម និងតំបន់ទេសចរណ៍ ដែលបំពេញរាល់តម្រូវការរបស់អភិជនលំដាប់ពិភពលោក ដោយរួមទាំងការស្នាក់នៅ ពាណិជ្ជកម្ម ការសម្រាកលម្ហែ និងការកម្សាន្ត។ គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា បង្ហាញពីវឌ្ឍនភាពនៃទីក្រុងភ្នំពេញ។
ចរាចរណ៍ខ្វាត់ខ្វែង ផ្តល់ភាពងាយស្រួលដល់ជីវិតរស់នៅ
គម្រោងព្រីនស៍ ហេបភីនេស ផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ដែលជាបណ្តុំពាណិជ្ជកម្មរុងរឿងបំផុតក្នុងទីក្រុងភ្នំពេញ និងជាផ្លូវដែលត្រូវឆ្លងកាត់ទៅ អាកាសយានដ្ឋានថ្មី ព្រមទាំងជាទីប្រសព្វនៃមហាវិថីសំខាន់ៗទាំងបី គឺមហាវិថីព្រះមុនីវង្ស មហាវិថីយោធពលខេមរៈភូមិន្ទ(២៧១) និងមហាវិថី សម្ដេចតេជោ ហ៊ុន សែន ដែលជាតំបន់មាសនៃចរាចរណ៍ទីក្រុង និងមានភាពអ៊ូអរបំផុត។
មជ្ឈមណ្ឌលពាណិជ្ជកម្ម ស៊ីប៊ីឌី លំដាប់អន្តរជាតិដំបូងគេនៅទីក្រុងភ្នំពេញ ទំហំ ២២ ម៉ឺនម៉ែត្រការ៉េ
+855(0)23 951 666
អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Copyright 2023 Prince Real Estate Group All Rights Reserved.