Prince Beach Club គឺជាគម្រោងដំណាក់កាលទី១នៃគម្រោងសណ្ឋាគារ កោះរតនៈ ដែលបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៨ និងត្រូវបានគ្រប់គ្រងដោយព្រីនស៍ ក្លឹបដែលស្ថិតក្រោមការគ្រប់គ្រងនៃអតីតក្រុមហ៊ុនព្រីនស៍ ថាម ហូថេល មេនេចមេន ឯ.ក នៅខែកញ្ញា ឆ្នាំ ២០១៩។ នៅខែធ្នូ ឆ្នាំដដែល ក្រុមហ៊ុន ព្រីនស៍ ថាម ហូថេល មេនេចមេន ឯ.ក ត្រូវបានរំលាយ ហើយប្រតិបត្តិការភោជនីយដ្ឋានត្រូវបានគ្រប់គ្រងដោយសណ្ឋាគារ កោះរតនៈ (ការងារគ្រប់គ្រងរដ្ឋបាលនិងការប្រកាសសារពើពន្ធទទួលបន្ទុកដោយព្រីនស៍ ក្លឹប) ។ Prince Beach Club មានទីតាំងស្ថិតនៅតាមឆ្នេរសមុទ្រកោះរតនៈ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។ នៅទីនេះ មានទេសភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត ក៏ដូចជាអាហារនិងស្រាក្រហមដ៏ឈ្ងុយឆ្ងាញ់។ Prince Beach Club មានបន្ទប់ខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំនៅតាមមាត់សមុទ្រចំនួន ១០ បន្ទប់ ព្រមទាំងមានកន្លែងអង្គុយចំនួន២៥០ ក្នុងសាលធំ និងរង្គសាលបើកចំហ ។ ចំណែកអាហារវិញភាគច្រើនជាអាហារចិន អាហារខិ និងអាហារសមុទ្រស្រស់ៗ ដែលមានគុណភាពខ្ពស់ជាមួយនិងតំលៃថោកសមរម្យ គួបផ្សំនឹងសេវាកម្មល្អឥតខ្ចោះដើម្បីបម្រើភ្ញៀវទេសចរមកពីជុំវិញពិភពលោក ។
10
250
ទីតាំង
1
14825
ម៉ែត្រការ៉េ
212
បន្ទប់
+855(0)23 951 666
អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Copyright 2023 Prince Real Estate Group All Rights Reserved.