ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN
គម្រោង

ផ្ទះ · គម្រោង · ព្រីនស៍ វ័ន ត្រូពិកា

ផ្ទះ · គម្រោង

ព្រីនស៍ វ័ន ត្រូពិកា

បុរីលក់ដាច់បំផុតនៅតំបន់សែនសុខ


ការនាំមកនូវអ្វីដលថ្មី យុគសម័យប្រណិតភាព


មកទទួលយកបទពិសោធន៍បែបប្រណិតភាព វ័ន ត្រូពិកា ទទួលបានពានរង្វាន់គម្រោងប្លង់មេដោយ ព្រីនស៍ រៀល អុីស្ទេត គ្រុប។ ជាអ្វីដែលលើសពីលំនៅដ្ឋានដោយគ្រប់យ៉ាងត្រូវបានរៀបចំនឹងគិតគូរយ៉ាងល្អិតល្អន់បំផុត ដើម្បីឲ្យសាកសមជាមួយនឹងការរស់នៅក្នុងលំនៅដ្ឋានលំដាប់ខ្ពស់។


នៅឆ្នាំ 2022 ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានដាក់ចេញគម្រោងផ្ទះវីឡាលំដាប់ខ្ពស់ដំបូងរបស់ខ្លួនគឺ "ព្រីនស៍ វ័ន ត្រូពិកា" ដើម្បីសាងសង់លំហថ្មីសម្រាប់ជីវិតកាន់តែប្រសើរ។

ដើម្បីបំពេញតាមតម្រូវការនៃអតិថិជនផ្សេងៗគ្នា ព្រីនស៍ វ័ន ត្រូពិកា បានរចនាផ្ទះចំនួន 7 ប្រភេទ រួមមាន៖ ផ្ទះអាជីវកម្ម ផ្ទះល្វែង វីឡាកូនកាត់A វីឡាកូនកាត់B វីឡាភ្លោះ វីឡាទោល និងវីឡាឃ្វីន។

ប្រភេទនីមួយៗត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់សម្រាប់ប្រភេទគ្រួសារផ្សេងៗគ្នា។



OT1.jpg



អ័ក្សមាសនៃចរាចរណ៍


ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅកណ្តាលខណ្ឌសែនសុខ ដែលជាតំបន់គួរឲ្យចង់រស់នៅបំផុតក្នុងរាជធានីភ្នំពេញ ជាប់នឹងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ដែលជាផ្លូវសំខាន់មួយរបស់ទីក្រុងភ្នំពេញ។ មហាវិថីនេះតភ្ជាប់ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយឆ្លងកាត់សាលាពាណិជ្ជកម្ម ACLEDA ផ្សារសម្ភារសំណង់អន្តរជាតិភ្នំពេញថ្មី  ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ អ៊ីអន2 ម៉ាក្រូ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្ម អ៊ែតវូត។ល។


OT 9.jpg




នៅជាមួយភាពអ៊ូអរ


គម្រោងនេះនៅជិតផ្សារទំនើប AEON 2 ដែលមានផ្ទៃដីសាងសង់ 150,000 ម៉ែត្រការ៉េ ដែលមានទំហំធំជាងផ្សារ AEON 1 និងមានទម្រង់អាជីវកម្មចម្រុះ ដូចជាផ្សារទំនើបខ្នាតធំ រោងភាពយន្តទីលានលេងប៊ូលីងជាដើម។ នៅជាប់គ្នានោះ ក៏មានផ្សារ Makro ដែលជាផ្សារលក់ដុំធំមួយរបស់ប្រទេសថៃ។

ក្រៅពីផ្សារធំៗទាំងពីរនេះបានបើកអាជីវកម្ម សាលារៀនអន្តរជាតិក៏បានដំណើរការ ហើយហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះ ត្រូវបានកែលម្អយ៉ាងខ្លាំង ដែលខណ្ឌសែនសុខបានរីកចម្រើនយ៉ាងឆាប់រហ័សនិងក្លាយជាតំបន់លំនៅឋានដ៏សំខាន់មួយ ។


OT11.jpg



ទីលានវាយកូនហ្គោល ហ្គ្រេនភ្នំពេញ


ទីលានវាយកូនហ្គោល ហ្គ្រេនភ្នំពេញ គឺជាទីលានវាយកូន ហ្គោលទី 2 នៅប្រទេសកម្ពុជា ដែលមានទំហំផ្ទៃដី 260 ហិកតា និងជាទីលានវាយកូនហ្គោលដែលមាន 18 រន្ធ ដែលមាន (Tee box) ចំនួនបួន រចនាឡើងតាមស្តង់ដារអន្តរជាតិដោយក្រុមហ៊ុនរចនាឈានមុខគេលើពិភពលោកគឺក្រុមហ៊ុន Nicklaus Design។ ភាពបៃតងដ៏ស្រស់បំព្រងផ្តល់នូវបទពិសោធវាយកូនហ្គោលដ៏អស្ចារ្យបំផុត ។



OT13.jpg



អាងហែលទឹកសារធាតុរ៉ែ + អាងហែលទឹកកុមារ


គម្រោងនឹងបង្កើតឯកសារគ្រប់គ្រងសុខភាពសម្រាប់ម្ចាស់ផ្ទះនីមួយ ហើយព្រមទាំងមានអាងហែលទឹកសារធាតុរ៉ែក្នុងបុរី  ដោយតុល្យភាពសារធាតុរ៉ែក្នុងទឹកមានស្ថិរភាពហើយសមាសធាតុរ៉ែធម្មជាតិសមុទ្រនៅក្នុងអាងហែលទឹកមានប្រសិទ្ធភាពល្អសម្រាប់រាងកាយមនុស្ស។

មានអាងហែលទឹកកុមារ ក្រុមគ្រួសារទាំងមូលអាចមកលេងទឹកជាមួយគ្នា ហើយគិតគូរសុវត្ថិភាពរបស់ឪពុកម្តាយ និងកូនៗ ដើម្បីរីករាយជាមួយគ្នា។


OT12.jpg



កីឡាឡើងជញ្ជាំង + សាលវាយសី


គម្រោង មានកន្លែងហាត់ប្រាណសម្រាប់គ្រប់វ័យ - ការឡើងជញ្ជាំងក្នុងបន្ទប់ និងសាលវាយសី។ ការឡើងជញ្ជាំងក្នុងបន្ទប់ អនុញ្ញាតឲ្យលោកអ្នក និងក្រុមគ្រួសារទទួលបាននូវភាពរីករាយ និងភាពជោគជ័យ នូវការយកឈ្នះលើឧបសគ្គនានាក្នុងបរិយាកាសប្រកបដោយសុវត្ថិភាព។

សាលវាយសីគឺស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងជាកន្លែងកម្សាន្តដ៏ល្អ សម្រាប់លេងកម្សាន្តជាមួយមិត្តភក្តិ។



OT14.jpg


បារ + ស្នូកឃ័រ


បរិយាកាស្រស់ស្រាយក្នុងបារ ធ្វើឲ្យលោកអ្នកសម្រាក និងរីករាយនៅពេលទំនេរ ។

ស្នូកឃ័រគឺជាកីឡារបស់សុភាពបុរស-សុភាពនារីទាំងអស់។ នៅក្នុងកីឡានេះ លោកអ្នកអាចស្គាល់មិត្តភក្តិថ្មី ពិភាក្សាអាជីវកម្ម និងរីករាយជាមួយមិត្តភក្តិគ្រប់ពេលវេលា ។



OT15.jpg


បន្ទប់ហាត់ប្រាណ + បន្ទប់យ៉ូហ្គា


បុរីមានបន្ទប់ហាត់ប្រាណ និងបន្ទប់យ៉ូហ្គា ជាមួយនឹងឧបករណ៍ជំនាញពេញលេញ។ ការហាត់ប្រាណគឺជាការថែទាំសុខភាព។



OT16.jpg


សួនច្បារធម្មជាតិ + សួនគ្រួសារ


ទេសភាពក្នុងគម្រោងត្រូវបានរៀបចំឡើងតាមគំនិតសិល្បៈគំនូរបែបស្រមើស្រមៃរបស់ លោក Claude Monet ដោយមានទេសភាពដ៏គួរឲ្យទាក់ទាញ។ លោកអ្នកនឹងមើលឃើញទេសភាពស្រស់ស្អាតតាមបង្អួច ហើយការត្រឡប់មកផ្ទះគឺដូចជាការធ្វើដំណើរកម្សាន្ត។ យើងបង្កើតបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងស្ងប់ស្ងាត់ សម្រាប់ម្ចាស់ផ្ទះគ្រប់រូប។


OT17.jpg



ប្រព័ន្ធឆ្លាតវៃផ្ទះទាំងមូល + សេវាកម្មពេញលេញ


បំពាក់កាមេរ៉ាឃ្លាំមើល360°គ្រប់ជ្រុង  និងការត្រួតពិនិត្យសន្តិសុខ 24 ម៉ោង ដើម្បីធានាសុវត្ថិភាពដល់ម្ចាស់ផ្ទះគ្រប់រូប។ 

សេវាកម្ម 24/7  ប្រព័ន្ធគ្រប់គ្រងការចេញចូល ប្រព័ន្ធសម្គាល់មុខ/សម្គាល់យានយន្ត ឧបករណ៍ចាប់ផ្សែង និងប៊ូតុងហៅពេលមានអាសន្នសម្រាប់គ្រួសារនីមួយៗ ជាមួយនឹងបទពិសោធសេវាកម្មដ៏ល្អ និងគុណភាពខ្ពស់ ដើម្បីបង្កើតបានជាសហគមន៍សុខដុមរមនាសម្រាប់ម្ចាស់ផ្ទះគ្រប់រូប។ 



OT18.jpg




+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ