ផ្ទះ · គម្រោង
គម្រោងអគារចម្រុះ និងពហុមុខងារកណ្តាលរាជធានីភ្នំពេញ
គម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងខ្នាតធំ ដែលមានអគារចម្រុះ និង ពហុមុខងារមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញជាចំណុចប្រសព្វគ្នារវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ។ ជុំវិញគម្រោងគ្របដណ្តប់ដោយសាលារៀន មន្ទីរពេទ្យ អគារការិយាល័យ ផ្សារទំនើប និងអគារសំខាន់ៗរបស់រដ្ឋមានដូចជា៖ ទីស្តីការគណរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម សាលាក្រុង អគ្គនាយកដ្ឋានពន្ធដារ ក្រសួងការពារជាតិ ផ្សារទំនើប Parkson Mall ផ្សារទំនើប TK និងសាលាល្បីៗក្នុងស្រុកដូចជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថានភាសាបរទេស។ល។ ជាតំបន់ដែលមាននូវធនធាន សេវាកម្មគ្រប់ប្រភេទ និងពោរពេញដោយសក្តានុពលបំផុតនៅរាជធានី ភ្នំពេញ។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងអគារពហុមុខងារតំបន់គេបង្អស់នៅតំបន់ខាងលើ មានទំហំសរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ។ គម្រោងនេះរួមមាន៖ អគារការិយាល័យលំដាប់5A
មជ្ឈមណ្ឌលទិញទំនិញ និងអគារស្នាក់នៅរួមលំដាប់ផ្កាយ។ល។ ដែលបណ្តុំនូវមុខងារដូចជា៖ធុរកិច្ច ការទិញទំនិញ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុកភាព សុវត្ថិភាព និងល្អដាច់គេនៅរាជធានីភ្នំពេញនាពេលអនាគត។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា បំពាក់នូវអគារការិយាល័យទំហំ៦,៣ម៉ឺនម៉ែត្រការ៉េ លំដាប់5A មានអគារស្នាក់នៅរួមរចនាបថសម័យថ្មី បំពាក់នូវសម្ភារៈលំដាប់អូតែលលំដាប់ផ្កាយ៥ ទំហំបន្ទប់យូនីត
មានចាប់ពី៥០២ដល់១៦០ម២ គ្រប់យូនីតសុទ្ធសឹងមានខ្យល់អាកាសចេញចូលល្អ ក្រៅពីនេះ អគារក៏មានបំពាក់នូវក្លឹបហាត់ប្រាណ អាងហែលទឹក ព្រមទាំងសេវាកម្មគ្រប់គ្រងដែលមានការយកចិត្តទុកដាក់ខ្ពស់
និងអាចគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញបានយ៉ាងល្អពីអគារព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងខ្នាតធំ ដែលមានអគារចម្រុះ និងពហុមុខងារបែបច្រកចេញចូលតែមួយដែលមានទំហំសរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយ
មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចំណុចប្រសព្វគ្នារវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុពល
បំផុតនៅរាជធានីភ្នំពេញ៕
+855(0)23 951 666
អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
Copyright 2023 Prince Real Estate Group All Rights Reserved.