ភាសា​ខ្មែរ
CN
EN
ភាសាខ្មែរ
JPN

ផ្ទះ · ព័ត៌មាន

សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការបំភ្លឺករណីក្លែងបន្លំ​ខុស​ច្បាប់ ក្នុងនាម​ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

កន្លងមក យើងខ្ញុំបានសង្កេតឃើញថា មានអ្នកស្វែងរកការងារនៅក្រៅប្រទេសមួយចំនួនត្រូវបានអញ្ជើញ ឲ្យមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដោយចេតនា តាមរយៈអ្នកជ្រើសរើសដែលបានក្លែងបន្លំខ្លួនក្នុងនាមក្រុម ហ៊ុន ព្រីនស៍ រៀល អ៊ីស្វេត គ្រុប (ហៅកាត់ថា "ក្រុមហ៊ុនៗ) ជាមួយនឹងមុខតំណែងដូចជា អ្នកតុបតែងមុខ អ្នកថ តវីដេអូ អ្នកលេងសៀករហ័សកម្ម និងសិល្បករសិល្បកវិនី។ល។ ហើយសកម្មភាពជ្រើសរើសដោយខុសច្បាប់ នេះក៏ត្រូវបានគេរាយការណ៍តាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសផងដែរ។

ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់លើកេរ្តិ៍ឈ្មោះរបស់ខ្លួន និងគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា។ បន្ទាប់ពីការស៊ើបអង្កេត និងផ្ទៀងផ្ទាត់ ក្រុមហ៊ុនសូមផ្ដល់ព័ត៌មានដូចខាងក្រោម៖

1. នៅខែសីហា ឆ្នាំ 2022 ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនមានការជ្រើសរើសបុគ្គលិក ឬអញ្ជើញ អ្នកតុបតែងមុខ អ្នកថតវីដេអូ អ្នកលេងសៀករហ័សកម្ម និងសិល្បករសិល្បកវិធីណាមួយឡើយ។ អាសយដ្ឋាន អឺមែលផ្លូវការរបស់ផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទត គ្រុប គឺ៖ hr@princereg.com ដោ យក្រុមហ៊ុនធ្វើការជ្រើសរើសបុគ្គលិកផ្លូវការទាំងអស់តាមរយៈអ៊ីមែលនេះ។


2. នាមប័ណ្ណដែលបានប្រើដោយអ្នកក្លែងបន្លំដែលកំពុងផ្សព្វផ្សាយនៅតាមប្រព័ន្ធអ៊ីនធឺណិតគឺជានាមប័ ណ្ណក្លែងក្លាយ ហើយក្រុមហ៊ុនយើងខ្ញុំមិនមានបុគ្គលិកឈ្មោះ David Lee នោះទេ។ ក្រុមហ៊ុនយើងខ្ញុំមានពា ណិជ្ជសញ្ញា និងស្លាកសញ្ញាត្រឹមត្រូវ ហើយពាណិជ្ជសញ្ញា (logo) របស់ក្រុមហ៊ុនយើងខ្ញុំមានឈ្មោះក្រុមហ៊ុនជា ភាសាខ្មែរ អង់គ្លេស និងចិន។

3. បុគ្គលឬភាគីដែលបានទំនាក់ទំនង ឬទទួលលិខិតអញ្ជើញក្លែងក្លាយ បានធ្វើការសាកសួរព័ត៌មាននៅ តាម Facobook Page ផ្លូវការរបស់ក្រុមហ៊ុនយើងខ្ញុំ ហើយបុគ្គលិកផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំក៏បាន ធ្វើការឆ្លើយតប និងបំភ្លឺតាមនោះផងដែរ។ URL សម្រាប់ Facebook Page ផ្លូវការរបស់យើងខ្ញុំ គឺ៖

www.facebook.com/princerealestategroup "។

4. យើងខ្ញុំយល់ច្បាស់ថា ពេលរាយការណ៍អំពីព្រឹត្តិការណ៍ខុសច្បាប់នេះ អ្នកសារព័ត៌មានតែងតែផ្តោតនឹ ងយកចិត្តទុកដាក់លើផលប្រយោជន៍សាធារណៈ ។ ក្រុមហ៊ុនយើងខ្ញុំសង្ឃឹមយ៉ាងស្មោះស្ម័គ្រថា បណ្តាញប្រព័ន្ធផ្សព្វផ្សាយនឹងកត់សម្គាល់អំពីការបំភ្លឺមួយនេះ និងសូមថ្លែងអំណរគុណចំពោះការយល់ដឹងរបស់អ្នកទាំងអស់

5. ក្រុមហ៊ុនប្រឆាំងដាច់ខាតចំពោះអ្នកក្លែងបន្លំដោយប្រើប្រាស់ឈ្មោះក្រុមហ៊ុន ដើម្បីធ្វើសកម្មភាពខុស ច្បាប់។ ក្រុមហ៊ុនសូមរក្សាសិទ្ធិស្របច្បាប់ទាំងអស់ ដើម្បីការពាររូបភាព និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈអ៊ីមែល ihr@princereg.com) ឬ Facebook Page របស់យើងខ្ញុំ (www.facebook.com/princerealestategroup)។

 

 

ថ្ងៃទី 17 ខែស៊ីហា ឆ្នាំ 2022  

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប

ត្រឡប់​ទៅ​បញ្ជី

ព័ត៌មាន​ថ្មីៗ

+855(0)23 951 666

អគារលេខ 500 ផ្លូវកោះពេជ្រ ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ